2024 CA ការពិពណ៌នាអំពីសំណើរច្បាប់និងតំណែង

សំណើរច្បាប់២៖ផ្តល់សិទិ្ធប័ណ្ណជំពាក់ប្រាក់សម្រាប់សាលារដ្ឋនិងគ្រឿងបរិក្ខារមហាវិទ្យាល័យសហគមន៍

បាទច៎ាស

ប័ណ្ណបំណុល១០កោដិដុល្លានេះនឹងអាចបង់ថ្លៃជួសជុលនិងកែលម្អអគារនានានៃសាលារដ្ឋ ដែលខ្លះនោះគឺបានរលួយផុយ ដុះផ្សិត ស្រក់ទឹកលិច និងគ្រោះថ្នាក់ផ្សេងៗទៀតដែលគួរឲ្យធុញដោយសារតែកង្វះថវិការ។ សំណើរច្បាប់ ២ នឹងអាចបង្កើនមូលធនចែករំលែករបស់រដ្ឋទៅដល់សាលាក្នុងតំបន់ ដែលអចលនៈទ្រព្យមានតំលៃទាប និងមានសិស្សច្រើនជាងមុនដែលជាអ្នកកំពុងតែរៀនភាសាអង់គ្លេស មានប្រាក់ចំណូលតិច ឬជាយុវជនកូនចិញ្ចឹម។សាលាដែលមានថ្នាក់មត្តេយ្យ-១២ ( K-12) នឹងអាចទទួលប្រាក់៨.៥កោដិដុល្លា ហើយប្រាក់១.៥កោដិដុល្លាអាចយកទៅជួយដល់មហាវិទ្យាល័យនានាទៀតផង។

សំណើរច្បាប់ ៤ ៖គឺផ្តល់សិទ្ធិឲ្យមានប័ណ្ណបំណុលសម្រាប់ទឹកផឹកដែលមានសុវត្ថិភាព ការទប់ស្កាត់ភ្លើងព្រៃ និងការពារសហគមន៍និងទឹកដីធម្មជាតិជៀសពីគ្រោះថ្នាក់

បាទច៎ាស

ប័ណ្ណបំណុលប្រាក់១០កោដិដុល្លានេះ នឹងអាចជួយបង់ថ្លៃកម្មវិធីផ្សេងៗក្នុងរឿងទឹក (ដើម្បីផ្តល់ទឹកផឹកសុវត្ថិភាព យកសំណល់ទឹកមកប្រើវិញ ផ្ទុកទឹកក្រោមដី ពិនិត្យត្រួតត្រាទឹកជំនន់) ទប់ស្កាត់ភ្លើងព្រៃ រារាំងទឹកសមុទ្រជន់ឡើង បង្កើតទីធ្លាកំសាន្ត ការពារសត្វព្រៃនិងទីជម្រក និងលើកឡើងអំពីព្រឹត្តការណ៌កំដៅខ្លាំងហួសហេតុផ្សេងៗទៀត។  

សំណើរ៦ ៖ឲ្យលុបចោល បទប្បញ្ញត្តិរដ្ឋធម្មនុញ្ញដែលអនុញ្ញាត្តិឲ្យប្រើអ្នកទោសក្នុងពន្ធនាគារធ្វើអ្វីដែលគេមិនស្ម័គ្រចិត្តធ្វើបាទច៎ាស

បាទច៎ាស

ច្បាប់កែលម្អក្នុងរដ្ឋធម្មនុញ្ញនេះ នឹងអាចបញ្ចប់ការងារអ្នកទោសដាច់ថ្លៃ ដែលគេប្រើជាទណ្ឌកម្មមួយសម្រាប់បទឧក្រិដ្ឋក្នុងពន្ធនាគាររដ្ឋ។ សំណើរ៦គឺប្រើសកម្មភាពដ៏ខ្លាំងមួយប្រឆាំងនឹងកេរ្ត៍ដំណែលនៃការគៀបសង្កត់ពូជសាសន៍ដែលបានចាក់ឫសយ៉ាងជ្រៅនៅក្នុងប្រព័ន្ធយុត្តិធម៌បទឧក្រិដ្ឋ។ វាជួយឧបត្ថម្ភការស្តារមនុស្សដែលជាអ្នកទោសនិមួយៗនិងជួយប្តូររដ្ឋខាលហ្វ័រញ៉ាឆ្ពោះទៅរកសង្គមមួយដែលមានយុត្តិធម៌និងភាពស្មើគ្នាច្រើនជាងមុន។

សំណើរ៣៣ ៖គឺជួយពង្រីកសិទិ្ធអំណាចរដ្ឋបាលតំបន់ដើម្បីអនុម័តគ្រប់គ្រងឈ្នួលផ្ទះលើសម្បត្តិលំនៅដ្ឋាន។​

បាទច៎ាស

ការនេះនឹងអាចបង្កើនប្រាក់ខែខ្នាតទាបបំផុតនៅក្នុងរដ្ឋពី$១៥ ទៅ​$១៨ សម្រាប់ពលករទាំងអស់នៅក្នុងរដ្ឋខាលហ្វ័រញ៉ា។

សំណើរ៣៣ ៖គឺជួយពង្រីកសិទិ្ធអំណាចរដ្ឋបាលតំបន់ដើម្បីអនុម័តគ្រប់គ្រងឈ្នួលផ្ទះលើសម្បត្តិលំនៅដ្ឋាន។​

បាទច៎ាស

សំណើរនេះនឹងអាចជួយលុបចោលនូវ ច្បាប់ឈ្មោះ ច្បាប់ខូសថា-ហខខិន្សផ្ទះជួល (១៩៩៥) Costa-Hawkins Rental Housing Act (1995) ដែលបានរារាំងរដ្ឋបាលតំបន់មិនឲ្យអនុវត្តបានសម្រេចនូវការគ្រប់គ្រងរង្វាស់ឈ្នួលផ្ទះនៃផ្ទះដាច់ៗពីគ្នា និងផ្ទះជួលថ្មីៗដទៃទៀតផង។ ច្បាប់ដែលហួសសម័យនេះគឺបានទុកអ្នកជួលផ្ទះដែលមិនស្មានដឹងមុន ជាច្រើនចោលគួរឲ្យអាណិតនិងជាញឹកញាប់គឺឈ្នួលផ្ទះឡើងខ្ពស់ដែលមិនអាចទប់ទល់បានដោយមកពីម្ចាស់ផ្ទះនិងសាជីវកម្មដ៏ព្រៃផ្សៃទាំងនោះ។

សំណើរច្បាប់៣៤ ៖គឺកម្រិតការចំណាយប្រាក់ចំណូលថ្នាំពេទ្យដែលមានវេជ្ជបញ្ជារ ដោយពេទ្យថែសុខភាពមួយចំនួន

អត់ទេ

នេះគឺជាការវាយតបរបស់សមាគមផ្ទះជួលបន្ទប់នៅខាលហ្វ័រញ៉ាទៅលើក្រសួងមូលនិធិថែសុខភាពអេដស៍ គឺមានន័យថារារាំងក្រសួងនេះមិនឲ្យផ្តល់ប្រាក់ទៅលើការត្រួតពិនិត្យវាស់វែងឈ្នួលផ្ទះនៅអនាគត។

សំណើរ៣៥ ៖គឺផ្តល់មូលនិធិអចិន្ត្រៃយ៍ទៅសេវាកម្មសុខភាពផ្នែកមេឌី-ឃែល

បាទច៎ាស

ការផ្តួចផ្តើមនេះគឺធានាដោយសេដ្ឋកិច្ចសេវាកម្មសុខភាពដើម្បីសុំប្រាក់បន្ថែមទៅផ្នែកមេឌី-ឃែល។ ទោះជាយ៉ាងនេះក៏ដោយចុះ ក៏ការគិតគូរនេះគឺអាចផ្តល់គ្រោះថ្នាក់ដែរដល់មូលនិធិសម្រាប់មជ្ឈមណ្ឌលសុខភាពសហគមន៍និងបុគ្គលិកពេទ្យដែលគួរឲ្យទុកចិត្តបាន គឺជាទីដែលអ្នកទទួលមែឌីឃែលច្រើននាក់មែនទែនទៅរកការថែសុខភាពនៅទីនោះ។​​សំណើរ៣៥នឹងធានាថាអ្នកដែលមានមេឌី-ឃែលគឺអាចទទួលយកការថែសុខភាពដែលមានតម្លៃសមរម្យ។ វានឹងផ្តល់នូវមូលនិធិបន្ទាន់សម្រាប់មន្ទីរពេទ្យធំរដ្ឋទូទាំងរដ្ឋ ដែលសព្វថ្ងៃនេះគឺកំពុងតែប្រឈមមុខនឹងការបិទទ្វារចោល

សំណើរច្បាប់ ៣៖រដ្ឋធម្មនុញ្ញ សិទ្ធិអាពាហ៍ពិពាហ៍

បាទច៎ាស

ច្បាប់កែលម្អក្នុងរដ្ធធម្មនុញ្ញនេះ នឹងអាចដកភាសាហួសសម័យចេញពីសំណើរ ៨ ដែលបានជាប់ជាច្បាប់ដោយអ្នកបោះឆ្នោតក្នុងធ្នាំ២០០៨ ដែលកំណត់លក្ខណៈអាពាហ៍ពិពាហ៍គឺធ្វើបានរវាងតែស្ត្រីនិងបុរសប៉ុណ្ណោះ។


សំណើរច្បាប់៥ ៖អនុញ្ញាត្តិឲ្យប្រើប័ណ្ណបំណុលក្នុងស្រុកសម្រាប់ច្បាប់គេហដ្ឋានមានតំលៃសមល្មមនិងមានរចនាសម្ព័ន្ធរដ្ឋសម្រាប់សម្បត្តិសាធារណៈដោយមានសម្លេងអ្នកបោះឆ្នោត៥៥%យល់ព្រម

បាទច៎ាស

ការនេះនឹងអាចបន្ថយការតម្រូវឲ្យមានសម្លេងបោះឆ្នោតភាគច្រើនពី២ភាគ៣ (៦៦.៦៧%) ទៅត្រឹមតែ៥៥%​វិញ ដើម្បីក្រសួងរដ្ឋក្នុងតំបន់ចេញប្រើមូលបត្របំណុលឬដាក់ពន្ធពិសេសលើគេហដ្ឋានមានតំលៃសមរម្យនិងប្រើក្នុងកម្មវិធីរចនាសម្ព័ន្ធរដ្ឋលើសម្បត្តិសាធារណៈនានា។សំណើរច្បាប់៥ គឺជាការកែទម្រង់ដ៏ពិសេសមួយក្នុងការលើកឡើងពីវិបត្តិទីលំនៅនៅក្នុងរដ្ឋរបស់យើង។ វានឹងអាចផ្តល់ជូនអ្នកបោះឆ្នោតនូវសិទ្ធិអំណាចច្រើនជាងមុនដើម្បីបង្កើនប្រាក់សម្រាប់ផ្ទះដែលមានតំលៃល្មមនិងរចនាសម្ព័ន្ធរដ្ឋផ្នែកសម្បត្តិសាធារណៈ ដូចជា​ប្រព័ន្ធទឹក ផ្លូវ និងមន្ទីរពេទ្យធំ ជាដើម–​ដែលជារឿងសំខាន់ពីរដែលរដ្ឋយើងកំពុងតែធ្វើការទាំងនេះមិនទាន់ហើយនិងកំពុងតែធ្វើឲ្យសហគមន៍យើងធ្លាក់ចុះដែរ។ សំណើរ៥នេះនឹងអាចធ្វើឲ្យការកសាងទីលំនៅមានតំលៃសមរម្យដែលយើងត្រូវការនោះ មានដំណើរការស្រួលជាងមុន និងធ្វើឲ្យការកែលម្អដែលហួសពេលហើយនោះកើតឡើងវិញសម្រាប់ភូមិដ្ឋានយើង។

សំណើរ៣៦ ៖អនុញ្ញាត្តិឲ្យផ្តឹងពីបទឧក្រិដ្ឋនិងបង្កើ​នរយៈ​ពេលដាក់ពន្ធនាគារចំពោះឧក្រិដ្ឋកម្មថ្នាំនិងចោរកម្ម

អត់ទេ

ការផ្តួចផ្តើមនេះនឹងអាចបញ្ឈប់ច្បាប់សព្វថ្ងៃនេះដែលផ្តោតលើការស្តាររាងកាយនិងរារាំងឧក្រិដ្ឋកម្ម។ ការគិតគូរនេះនឹងអាចធ្វើឲ្យមានឧក្រិដ្ឋកម្មញៀនថ្នាំនិងភាពក្រីក្រច្រើនទៅទៀត បង្កើនការជាប់គុកច្រើនជាងមុន និងបន្ថយមូលនិធិសម្រាប់ការសិក្សា សុខភាពផ្លូវចិត្ត និងការរារាំងមិនឲ្យមានភាពគ្មានទីលំនៅនោះផង។ ការផ្តួចផ្តើមនេះគឺផ្តោតចម្បងទៅលើពិន័យថ្មីដ៏ធ្ងន់ធ្ងរលើការកាន់កាប់ថ្នាំញៀន។ ជាជាងដាក់ទុនលើការជាប់គុកយ៉ាងច្រើនមហិមានោះ យើងត្រូវផ្តោតលើបញ្ហាសុខភាពនិងសេដ្ឋកិច្ចណាមួយដែលធ្វើឲ្យមនុស្សប្រព្រឹត្តអំពើឧក្រិដ្ឋឬត្រឡប់ទៅប្រើថ្នាំញៀន។  ឋិតនៅក្នុងបរិយាកាសបែបនេះ សហគមន៍យើងគឺមិនគិតថាមានសុវត្ថិភាពនោះឡើយ ហើយសំណើរច្បាប់៣៦គឺជាការសន្យាក្លែងក្លាយមួយ។ សំណើរ៣៦គឺថ្លៃហួសហេតុ បង្ករគ្រោះថ្នាក់ ហើយគឺជាការឈានថយក្រោយដ៏គ្មានប្រសិទ្ធភាពមួយចំពោះសុវត្ថិភាព/សាធារណៈជន។